(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោក គង់ ច័ន្ទវាសនា បាននាំយកអំណោយគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន​ ដែលជាការរួមវិភាគទាន​របស់​ក្រុមការងារ​ និងសប្បុរសជន​ យកទៅឧបត្ថម្ភកងកម្លាំងដែល​កំពុងប្រចាំការអនុវត្តការបែងចែក​ និងចូលទៅកាន់កាប់ទីតាំងដីដែលប្រជាពលរដ្ឋទទួលបានពីរាជរដ្ឋាភិបាល​ នៅក្នុងមូលដ្ឋានឃុំប្រាសាទ​ និងឃុំភ្នំលៀប​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។

ក្នុងនាម​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ លោក គង់ ច័ន្ទវាសនា បានផ្ដាំផ្ញើ និងលើកទឹកចិត្តរដ្ឋបាលស្រុក​ និងកងកម្លាំងទាំងអស់​ បន្តអនុវត្តការងារដ៏សំខាន់នេះឱ្យបានជោគជ័យ​ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងដេីម្បីអនុវត្តវិធានការ​ដែលរដ្ឋាភិបាល​បានដាក់ចេញ​នាពេលកន្លងមក៕