(ខេត្តព្រៃវែង)៖ លោក អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា នៅថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២៥ បានចាត់សហការីដែលមាន លោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ជាភរិយាកងទ័ពបម្រើការងារ នៅកងពលលេខ៩ នៅខេត្តព្រះវិហារ ដែលមានទីលំនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោក ក៏បានពាំនាំនៃកាផ្តាំផ្ញើរ របស់ លោក អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា ចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ភរិយា ម្តាយ ជាស្រឡាញ់ និងបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពីសំណាក់លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ជា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែខ្វាយខ្វល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ទូទៅ ពិសេស ជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ស្របតាម ទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" ។
លោក អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា និងលោកជំទាវ បានចូលរួមបច្ច័យបុណ្យចំនួន ១០,០០០,០០០រៀល។
លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា និងអនុសាខា កក្រក ស្រុកកំពង់ត្របែក បច្ច័យចំនួន ៥,០០០,០០០រៀល។
សម្ភារៈសាខា ផ្តល់ជូនរួមមាន៖ មី២កេស ត្រីខ២យួរ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស។
សម្ភារៈអនុសាខា ផ្តល់ជូនរួមមាន៖
អង្ករ ២៥គ.ក មី ២កេស ទឹកក្រូច ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកផ្លែឈើ ២កេស
លោក ម៉ោញ ថន និងសហការី បច្ច័យចំនួន ១,០០០,០០០រៀល។
ក្រុមកាកបាទក្រហមឃុំកន្សោមអក បច្ច័យចំនួន ២០០,០០០រៀល។