(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបញ្ជាក់ថា ការផ្ទុះអាវុធ រវាងកងទ័ពកម្ពុជា និងថៃ នៅតំបន់មុំ៣ ព្រំដែនកម្ពុជា-ថៃ ជាសញ្ញាបញ្ជាក់ថា កម្ពុជាមិនអាចភ្លេចខ្លួនឡើយជាពិសេសតំបន់ព្រំដែន។ មិនអាចភ្លេចខ្លួនព្រោះថា ថៃនៅតែចិញ្ចឹមចិត្ត ចង់បានដីខ្មែរមិនប្រែប្រួលឡើយ។ ការថ្លែងរបស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាកម្មវីធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
យោងតាមព្រឹត្តិការណ៍ផ្ទុះអាវុធនេះ លោកបណ្ឌិតបានបញ្ជាក់ថា កម្ពុជាមិនអាចឱ្យព្រំដែនរបស់ខ្លួនស្ងប់ស្ងាត់ ឬមិនមានការការពារនោះឡើយ ព្រោះតាមទង្វើរបស់ថៃនៅពេលនេះ គឺបញ្ជាក់បើសិនជាមានចន្លោះប្រយោងនៅតំបន់ណា នោះគេនឹងឆ្លៀតឱកាសចូលជាក់ជាមិនខាន។ យ៉ាងណាមិញលោកបណ្ឌិតបានបញ្ជាក់ថា ក្រុមអ្នកជាតិនិយមជ្រុលថៃ ពួកគេច្រឡំសម័យកាល ស្មានតែប្រទេសកម្ពុជា ដូចគ្នានៅសម័យលង្វែក តែតាមពិតសម័យតេជោសែន។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖