(ភ្នំពេញ)៖ អង្គការ វ័នរ៉ូដ បានអនុវត្តសកម្មភាពសប្បុរសធម៌លើផ្នែកអប់រំអស់រយៈពេល ៣ឆ្នាំ ដល់សិស្សជាង ២០,០០០នាក់នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប ៣ឆ្នាំនៃការបង្កើតអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ។ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ អង្គការ វ័នរ៉ូដបានចុះទៅតាមសាលាជនបទចំនួន៥៥សាលានៅតាមបណ្តាស្រុកខេត្ត និងមានសិស្សប្រមាណជាង ២០,០០០នាក់ ដែលបានទទួលអំណោយពីសកម្មភាពសប្បុរសធម៌មួយនេះ។

រយៈពេល ៣ ឆ្នាំនេះ ចាប់ពី «សកម្មភាពតូចតាចនៃសប្បុរសធម៌» បានក្លាយទៅជា «សកម្មភាពសប្បុរសធម៌ជារៀងរាល់ខែ» អង្គការ វ័នរ៉ូដមិនផ្លាស់ប្តូរបំណងមួយនេះឡើយ៖ ការធ្វើដំណើររយៈពេល ៣ឆ្នាំ ទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ដែរជាថ្ងៃដំបូងនៃសកម្មភាពផ្តល់សម្ភារៈសិក្សានៅសាលាបឋមសិក្សាខ្វះខាតមួយនៅកម្ពុជាអង្គការ វ័នរ៉ូដបានប្តេជ្ញាចិត្តត្រូវធ្វើ «សកម្មភាពសប្បុរសធម៌ជារៀងរាល់ខែ»។ មកដល់ពេលនេះ សរុបបានផ្តល់កាតាបសិក្សាចំនួនជាង ២០,០០០កាតាប តុប៉េងប៉ុងចំនួន៨២ តារាងបាល់ទាត់ចំនួន៤៥ និងបាល់បោះបាល់ទាត់សរុបជាង២០០។ បន្ថែមពីនេះ អង្គការ វ័នរ៉ូដ ក៏បានជួយឧបថម្ថកាអណ្តូងទឹកចំនួន ៣៩អណ្តូង និងដំឡើងអំពូលភ្លើងសូឡាចំនួន ៨០ដើម ដល់សាលារៀនផងដែរ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនប្រចាំថ្ងៃ។

នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ព្រមទាំងលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ឡោ ខេវិន អគ្គនាយកក្រុមហ៊ុន វ័នរ៉ូដ គ្រុប និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ និងក្រុមហ៊ុការងារ វ័នរ៉ូដ បានចុះទៅសាលាបឋមសិក្សាព្រះគ្រូគឹមឯម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តាំងពីព្រឹកព្រលឹមដើម្បីប្រារព្ធពិធីចែកសម្ភារៈសិក្សានិងកីឡាជូនដល់សិស្សានុសិស្ស។

រយៈពេល ៣ឆ្នាំកន្លងមកនេះ ចាប់ពី «ការឱ្យត្រី» ទៅជា «ការបង្រៀននេសាទត្រី»។ សាកលវិទ្យាល័យ វ័នរ៉ូដ៖ គាំទ្រទេពកោសល្យអប់រំ ការអប់រំពាណិជ្ជកម្មនៅឆាកអន្តរជាតិ ក្លាយជាស្មារតីមួយនៃការបន្តមរតកវិជ្ជា។ នៅក្នុងកម្មពិធីសប្បុរសធម៌ ឡោ ខេវិន អគ្គនាយកក្រុមហ៊ុន វ័នរ៉ូដ គ្រុប បានប្រកាសជាផ្លូវការទៅដល់សិស្សានុសិស្សថា៖ មហាវិទ្យាល័យបច្ចេកវិទ្យា វ័នរ៉ូដ បានបង្កើតជាផ្លូវការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ មហាវិទ្យាល័យបច្ចេកវិទ្យា វ័នរ៉ូដ ដែលបើកសម្ពោធនៅក្នុងសាកលវិទ្យាល័យទួនហ្វា នឹងស្វាគមន៍សិស្សនិសិត្សទូទាំងប្រទេស ដោយមានមុខជំនាញសិក្សាដំបូងដូចជា៖ បច្ចេកវិទ្យារថយន្តអគ្គីសនី សន្តិសុខនាវាចរណ៍ ភស្តុភារនិងដឹកជញ្ជូននិងពាណិជ្ជកម្មភាសាចិន-ល-។ គឺជាវេទិកាថ្មីសម្រាប់វគ្គបណ្តុះបណ្តាលបច្ចេកទេស និងជាប្រភពនៃទេពកោសល្យជាតិ។

ការបង្កើតមហាវិទ្យាល័យបច្ចេកវិទ្យា វ័នរ៉ូដ គឺជាជំហានសំខាន់មួយក្នុងការផ្លាស់ប្តូរសកម្មភាពសប្បុរសធម៌ពី “ការផ្តល់ឈាម” ទៅជា “ការបង្កើតប្រភពឈាម” ក្នុងការលើកកម្ពស់វិស័យសប្បុរសធម៌ វ័នរ៉ូដ ឲ្យកាន់តែមានន័យជ្រាលជ្រៅ។ វាគឺជាជំពូកសិក្សាដ៏សំបូបែបមួយនៃការថែរក្សាឆន្ទៈរយៈពេល ៣ ឆ្នាំរបស់ វ័នរ៉ូដចំពោះវិស័យអប់រំនៅកម្ពុជា ស្របពេលនេះ ក៏ជាផ្នែកមួយនៃបេក្ខភាពថ្មីក្នុងការចូលរួមជាដៃគូអប់រំ និងជួយការអភិវឌ្ឍន៍វិស័យអប់រំពាណិជ្ជកម្មនៅកម្ពុជា។

រយៈពេល ៣ឆ្នាំនេះ ចាប់ពី «ការរួមដំណើរជាមួយគ្នាដំបូង» ទៅជា «ការរួមដំណើរដោយយល់ចិត្តបន្តរហូត»។ គាំទ្រការអប់រំ បន្តក្ដីស្រលាញ់ ទទួលបានមិត្តភាព បង្កើតទំនាក់ទំនង។ វ័នរ៉ូដ គ្រុប បានបន្តបំពេញសកម្មភាពសប្បុរសធម៌ជាប្រចាំ ដោយមានការចូលរួមពីស្ថានប័នរដ្ឋជាច្រើនដូចជា៖ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន និងនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ។ ព្រមទាំងមានការសហការជាមួយក្រុមគ្រូពេទ្យចិនបុរាណស្ម័គ្រចិត្ត សមាគមសប្បុរសធម៌កម្ពុជា ក្រុមហ៊ុន China Nanfang Airlines និង ក្រុមហ៊ុន Liming International Group។ ការរួមចំនែកទាំងនេះបាននាំឲ្យសកម្មភាពសប្បុរសធម៌ វ័នរ៉ូដ កាន់តែអាចទៅដល់សាលារៀនតាមជនបទដែរមានភាពខ្វះខាតបានពិតប្រាកដនៅកម្ពុជា។

ជាពិសេស គឺដៃគូសហការអាជីវកម្មមន្ត្រីការិយាល័យវិនិយោគជាតិ UAE បានឆ្លៀតយកពេលវេលាព្យាបាលជម្ងឺនៅប្រទេសថៃ បន្តឆ្លងមកកម្ពុជា ដើម្បីចូលរួមផ្ទាល់ក្នុងកម្មពិធីសប្បុរសធម៌ និងបានឧបថម្ថកាអណ្តូងទឹកមួយសម្រាប់សាលាខ្វះខាតផងដែរ។ អ្វីដែលគួរឱ្យកោតសរសើរជាងនេះទៀតគឺ ព្រះនាងតូច នរោត្តម ចេណ្ណា និងអ្នកម្នាង សិទ្ធី នីកា ក៏បានចូលរួមយ៉ាងកក់ក្តៅក្នុងសកម្មភាពសប្បុរសធម៌នេះផងដែរ។ ការចូលរួមទាំងនេះ បានធ្វើឱ្យអង្គការ វ័នរ៉ូដ ពិតជាមានកម្លាំងចិត្ត និងស្មារតីសប្បុរសធម៌កាន់តែខ្លាំងឡើងៗ។

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន វ័នរ៉ូដ គ្រុប បានអនុវត្តសកម្មភាពសប្បុរសធម៌ជាប្រចាំខែ ចាប់ពីការផ្តល់សម្ភារៈសិក្សាដល់សាលារៀនខ្វះខាត រហូតដល់ការជួយជួសជុលគ្រឿងបរិក្ខារក្នុងសាលារៀន។ រយះពេល ៣ ឆ្នាំ បានប្រារព្ធពិធីជាង៤០សកម្មភាពសប្បុរសធម៌ និងបានទៅកាន់សាលារៀនខ្វះខាតចំនួន ៥៥ សាលា ហើយបានចែកសម្ភារៈសិក្សានិងកាតាបផ្ទាល់ដល់សិស្សជាង ២០,០០០នាក់។ កន្លងមកនេះ អង្គការ វ័នរ៉ូដ មានអារម្មណ៍យ៉ាងជ្រាលជ្រៅថា៖ រាល់សកម្មភាពនីមួយៗនៃចិត្តសប្បុរស គឺជាការវិនិយោគទៅថ្ងៃអនាគតរាល់ដំណើរនីមួយៗនៃការចូលរួម គឺជាការឆ្លើយតបចំពោះបំណងរបស់អង្គការ វ័នរ៉ូដ។

ក្នុងឱកាសគម្របខួប ៣ ឆ្នាំនេះ មហាវិទ្យាល័យបច្ចេកវិទ្យា វ័នរ៉ូដក៏បានបង្កើតឡើងជាផ្លូវការ។ វាមិនត្រឹមតែជាការលើកកម្ពស់សកម្មភាពសប្បុរសធម៌នៃគោលបំណងសិក្សារបស់ វ័នរ៉ូដ ប៉ុណ្ណោះទេ ហើយក៏ជាការបំពេញបន្ថែមនូវចំនុចសំខាន់សម្រាប់ការបណ្តុះបណ្តាលបុគ្គលិកជំនាញ និងជាប្រព័ន្ធគាំទ្រយុទ្ធសាស្ត្រនៃក្រុមហ៊ុន វ័នរ៉ូដ គ្រុប នៅប្រទេសកម្ពុជាផងដែរ។

ការខិតខំប្រឹងប្រែងរយះពេល ៣ឆ្នាំ ជាគោលបំណងនៃការបំភ្លឺអនាគត។ នៅថ្ងៃអនាគត អង្គការ វ័នរ៉ូដ ជឿជាក់ថា៖ នឹងមានដៃគូសប្បុរសធម៌ជាច្រើនទៀតរួមដំណើរជាមួយ វ័នរ៉ូដ ដើម្បីជំរុញសកម្មភាពនេះ និងជួយការអប់រំឱ្យកាន់តែរីកចម្រើន។ អង្គការ វ័នរ៉ូដនឹងបន្តចិត្តសប្បុរសធម៌មួយនេះ ធ្វើការយ៉ាងម៉ត់ចត់ ហើយយកកិច្ចការទទួលខុសត្រូវក្នុងសង្គមជាចំបង ដើម្បីត្រួសត្រាយផ្លូវដល់កុមារ និងស្ថាបនាអនាគតកាន់តែរឹងមាំ៕