(ភ្នំពេញ)៖ នាងខ្ញុំឈ្មោះ សាត ចាន់ថន អាយុ៤៣ឆ្នាំ អត្តសញ្ញាណប័ណ្ណលេខ061752594 មានទីលំនៅបច្ចុប្បន្នភូមិស្វាយកណ្ដាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះមួយកន្លែង(ប្រភេទផ្ទះល្វែងE9)រកពុំឃើញសោះ ។ ដី/ផ្ទះនោះទំហំទទឹង៤,១០ម៉ែត្រ បណ្ដោយ១០ម៉ែត្រ មានព្រំប្រទល់ខាងជើងទល់នឹងផ្ទះE1, ខាងត្បូងទល់នឹងផ្លូវ,ខាងកើតទល់នឹងផ្ទះE10 ,ខាងលិចទល់នឹងផ្លូវឌឿងហែម ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកស្រីថា ប្រសិនបើថ្ងៃមុខមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ការធ្វើអ្វីប៉ូតែក ជាមួយបុគ្គលណាផ្សេង ឬពាក់ព័ន្ធនិងការផ្ទេរសិទ្ធិ ធ្វើអំណោយ ទៅឲ្យបុគ្គលណាផ្សេង សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសូមបដិសេធ រាល់ការយកឯកសារនេះ ទៅប្រើប្រាស់ខុសច្បាប់ផ្សេងៗ។
អ្នកស្រីសូមជូនដំណឹងថា បើបងប្អូនណារើសបានសូមយកមកប្រគល់ឲ្យលោកវិញ លោកនឹងមានជូនសាគុណ៕