(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤៣ករណី ឃាត់ខ្លួនជនសង្ស័យ៨៩នាក់។
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន១៣នាក់
* ករណីដឹកជញ្ជូនរក្សាទុក១៦ករណី ឃាត់ខ្លួន៣៤នាក់
* ករណីប្រេីប្រាស់២៣ករណី ឃាត់ខ្លួន៤២នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤០៩០ករណី ឃាត់ខ្លួន១០៦៦៦នាក់ (ស្រី៨៦០នាក់)៕