(ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកលើអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា និងទិសដៅការងារប្រចាំខែមិថុនា របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះទាំង៣ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាទី៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា លើការអនុវត្តការងារក្នុងខែឧសភា ដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងរៀបចំទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៥ ព្រមទាំងជំរុញអនុវត្តការងារបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យបានលទ្ធផលល្អប្រសើរ ដើម្បីគាំទ្រសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានងាយស្រួល និងទាន់ពេលវេលា៕