(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបានធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា រយៈពេល២ថ្ងៃ គឺនៅថ្ងៃ២ និងទី៣ ខែមិថុនាឆ្នាំ២០២៥។

អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានឲ្យដឹងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងវាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបានប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភា រយៈពេល២ថ្ងៃ គឺនៅថ្ងៃ២ និងទី៣ ខែមិថុនាឆ្នាំ២០២៥ ដោយចំណាយពេលវេលា ប្រមាណ ២៨ម៉ោង ក្នុងការប្រជុំពិភាក្សា បានសម្រេចលទ្ធផលជាទីមោទនៈក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍ របស់ជាតិនិងប្រជាពលរដ្ឋ ដោយបានពិភាក្សាផ្តល់យោបល់លើប្រធានបទចំនួនបីរួមមាន ប្រធានបទអំពីប្រព័ន្ធ គាំពារសង្គម ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម ដោយបានអនុម័តសេចក្តី សម្រេចចំនួនបី ទាក់ទងនឹងប្រធានបទខាងលើ ទុកជាឯកសារគតិយុត្ត មានតម្លៃខ្ពស់បំផុតក្នុងការគាំទ្រ លើក កម្ពស់ប្រសិទ្ធភាព ការអនុវត្តយុទ្ធសាស្រ្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖