(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំផ្ទៃក្នុងនេះធ្វើឡើងដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយភ្ជាប់ជាមួយសេចក្តីថ្លែងហេតុ និងឯកសារពាក់ព័ន្ធ ហើយនឹងរៀបចំបញ្ជូន ដើម្បីបន្តនីតិវិធីតាមយន្ដការទៅទីស្ដីការគណៈរដ្ឋមន្ត្រី៕