(ភ្នំពេញ)៖ ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្ដួលបំផុតដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ សមាជិកគណៈកម្មាធិការកណ្តាល និងជាអតីតប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា នីតិកាលទី៤ ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៖៥០នាទីទៀបភ្លឺ ក្នុង ជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដ និងគុណបំណាច់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ដែលជាឥស្សរជនមួយ រូបប្រកបដោយព្រហ្មវិហារធម៌ និងធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម បានទៅកាន់សុគតិភពកុំបីខានឡើយ៕