(បាត់ដំបង)៖ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២៣៤គ្រួសារ នៅបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់។

ក្នុងពិធីនេះ មានការចូលរួមពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាស្រុកបាណន់ អ្នកស្មគ្រ័ចិត្ត និងយុវជន ជាច្រើនរូប។

អំណោយទាំងអស់បានជូនដល់មនុស្សចាស់ជរា ជនមានពិការភាព កុមាកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជំងឺអេស៍ ដែលមានជីវភាពទីទ័លក្រ មកពី៧៧ភូមិ លើឃុំចំនួន ៨ឃុំ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបងដោយមានការចូលរួមពី

ថ្លែងក្នុងឱកាសនោះ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងកោតសរសើរចំពោះ ថ្នាក់ដឹកនាំសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកបាណន់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការគិតគូរពីជីវភាពរស់នៅ សុខភាពប្រជាពលរដ្ឋ និងបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោលឡើយ»។

សូមជម្រាបថា ក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ២៥គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ១កេស,ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ, និងថវិកាមួយចំនួនផងដែរ៕