(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នយោបាយជ្រុលនិយម អាចទាញទម្លាក់ប្រទេសកម្ពុជាឲ្យធ្លាក់ ក្នុងស្ថានភាពសង្គ្រាមម្ដងទៀតបាន ដូច្នេះការចងសម្ព័ន្ធភាពរបស់គណបក្សប្រជាជន ជាមួយគណបក្សទាំង២៩ផ្សេងទៀត គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់នយោបាយជ្រុលនិយមនេះ។ ការលើកឡើងរបស់លោក ជា ធីរិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក ជា ធីរិទ្ធ អះអាងថា កន្លងមកប្រទេសកម្ពុជាធ្លាប់បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដោយសារការដឹកនាំខុស ការសម្រេចចិត្តខុស ដែលបណ្ដាលឲ្យកម្ពុជារងទុក្ខវេទនា។ រហូតមកដល់ពេលនេះ ចក្ខុវិស័យរបស់គណបក្សប្រជាជន ជាមួយគណបក្សទាំង២៩ផ្សេងទៀតមានគោលដៅសំខាន់គឺ ទប់ស្កាត់ និងប្រឆាំងនយោបាយជ្រុលនិយមឲ្យអស់ពីកម្ពុជា៕
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖