(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ថា ការចងសម្ព័ន្ធភាពរបស់គណបក្សប្រជាជនកម្ពុជា ជាមួយបក្សនយោបាយក្រៅរដ្ឋាភិបាល ពោលគឺគណបក្សទាំង២៩ ជាការប្រមូលផ្ដុំអ្នកស្នេហាជាតិ បង្រួបបង្រួមជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេស។

លោក ជា ធីរិទ្ធ អះអាងថា ការប្រមូលផ្ដុំអ្នកស្នេហាជាតិក្នុងពេលបច្ចុប្បន្ននេះ គឺជា ការការពារកុំឲ្យនយោបាលជ្រុលនិយមមកបំផ្លិចបំផ្លាញនូវសន្តិភាពដែលកំពុងមានក្នុងប្រទេសកម្ពុជា។ ការគូសបញ្ជាក់របស់លោក ជា ធីរិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖