(ភ្នំពេញ)៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានលើកឡើងថា នៅម៉ោងនេះគឺជាម៉ោងដែល បក្សនយោបាយ និងប្រជាពលរដ្ឋ រួមសាមគ្គីគ្នាឈរជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ទល់ នឹងសត្រូវឈ្លានពាន។
លោក គុជ លី បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីចុងសប្តាហ៍មុន ដោយលោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងត្រូវការកម្លាំងចិត្តពីប្រជាជនកម្ពុជា ព្រោះទឹកដីនេះមិនមែនជារបស់រាជរដ្ឋាភិបាលតែមួយនោះឡើយ គឺជាទឹកដីរបស់យើងទាំងអស់គ្នា។ ពេលវេលានេះហើយដែលយើងទាំងអស់គ្នា ត្រូវជួយជោគជួយចែវទាំងអស់គ្នា។
សូមស្តាប់ការលើកឡើងរបស់ លោក គុជ លី៖