(នីស, បារាំង)៖ នៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានសិទិ្ធប្រទានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសសន្និសីទសហប្រជាជាតិស្តីពីសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង ដែលជាសន្និសីទបើកការជជែកពីបញ្ហាប្រឈមរបស់សមុទ្រនាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ន មានប្រទេសចំនួន៤៩ បានផ្តល់សច្ចាប័ន និង១៣៤ បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ៕