(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦នាក់ ខណៈជាអ្នកជាសះស្បើយ ៥នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៥០៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៤១៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕