(ព្រះវិហារ)៖ នារសៀល ថ្ងៃចន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥ លោក ហែម សុវត្ថិ ប្រធានយុវជនគណបក្សប្រជាជនទទួលបន្ទុកតំបន់ Troyes និង Centre-Val-de-Loire ប្រទេសបារាំង បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងកម្លាំងប្រចាំការ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

នៅក្នុងឱកាសនោះមានការទទួលស្វាគមន៍ពីសំណាក់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ព្រមទាំងឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគម៍លេខ៣ និងបាននាំយកគ្រឿង ឧបភោគ-បរិភោគ និងគ្រឿងបរិក្ខារចាំបាច់ និងថវិកាមួយចំនួនធំ។

នៅថ្ងៃដដែលនោះ លោក ហែម សុវត្ថិ ក៏បានជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែន នៅគណៈបញ្ជាការនគរបាលជាតិការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ដោយបាននាំយកគ្រឿងឧបភោគ-បរិភោគ និងគ្រឿងបរិក្ខារចាំបាច់ និងថវិការមួយចំនួនធំ ដែលជាការរួមចំណែករបស់សប្បុរសជន និងក្រុមការងារ ជូនដល់កងកម្លាំង៕