(ព្រះវិហារ)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងលោកស្រី បានដឹកនាំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនកងកម្លាំងទីបញ្ជាការវរៈសេនាតូចលេខ១០៥ នគរបាលការពារព្រំដែនគោក។

អំណោយទាំងនោះរួមមាន៖
១ -អង្ករ ចំនួន ១០តោន
២ -មីខ្លាឃុំ ចំនួន ៥០០កេស
៣-ទឹកសុទ្ធ ចំនួន ៥០០កេស
៤-ភេសជ្ជៈ ចំនួន ១០០កេស
៥-ទឹកត្រី ចំនួន ២០០យួរ
៦-ទឹកសុីអុីវ ចំនួន ២០០យួរ
៧-ត្រីងៀត ចំនួន ២០០គីឡូក្រោម
៨-សាច់ក្រក ចំនួន ២០០គីឡូក្រោម
៩-អំបិល ចំនួន ៣០០គីឡូក្រោម
១០-ប៊ីចេង ចំនួន ១០០គីឡូក្រោម
១១-ខ្ទឹមស ចំនួន ៤០០គីឡូក្រោម
១២-ថវិកា ចំនួន ៥០,០០០ ដុល្លារ។

បញ្ជាការវរៈសេនាតូចលេខ១០៥ នគរបាលការពារព្រំដែនគោក បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែង និងសំដែងនូវការអបអរសាទរទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃមកជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជូននូវស្បៀងអាហារដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ ជាមួយកងយោធពលខេមរភូមិន្ទ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការទទួលដឹកនាំបញ្ជាផ្ទាល់ពីអភិសន្តិបណ្ឌិត ស សុខា គឺនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងភារកិច្ច៕