(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អញ្ចើញសួរសុខទុក្ខគ្រួសារលោកព្រិន្ទបាលឯក ភឿន ភីន កងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាត និងទើបសម្រាលកូនបានចំនួន ៤ថ្ងៃ នៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងដំណើរចុះសួរសុខទុក្ខនេះផងដែរក៏មានការអញ្ចើញចូលរួមពីរលោកស្រី យស ថានារី  សមាជិករដ្ឋសភា អភិបាលរងស្រុក លោក លោកស្រី សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកំពង់ស្វាយ និងក្រុមប្រឹក្សាឃុំដំរីស្លាប់ផងដែរ។

ថ្លែងក្នុងឱកាសនោះលោកស្រី ឃួន ឃុន ក៏បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពស្មារតីរួបរួមសាមគ្គី និងការលះបង់របស់កងទ័ពជួរមុខ ដែលខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ម៉ឺងម៉ាត់បំផុត។ ដូចជាលោកព្រិន្ទបាលឯក ភឿន ភីន ដែលកំពុងតែឈរជើងការ ពារទឹកដីនៅជាំស្រងាំនេះជាដើម។

លោកស្រីបានជូនពរឲ្យលោស្រី កាន ឡឹង និងកូន មានសុខល្អមាំមួន ហើយសូមខិតខំថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការណាត់របស់គ្រូពេទ្យ។ ព្រមទាំងអោយលោកស្រី និងក្រុមគ្រួសារទាំងអស់មានមោទនភាព ចំពោះលោកព្រិន្ទបាលឯក ភឿន ភីន ពលទាហាន នៅវរៈការពារព្រំដែនគោកលេខ៤០៣ ដែលកំពុងតែឈរជើងនៅជាំស្រងាំ ដើម្បីការពារទឹកដី និងបណ្តេញពួកចោឈ្លានពាននៅពេលនេះ។

បន្ទាបមកលោកស្រី និងក្រុមការងារប្រគល់ជូននូវសម្ភារៈមួយចំនួនជូនដល់លោកស្រី កាន ឡឹង រួមមាន៖អង្ករចំនួន៤បេ១៥០គីឡូ ទឹកត្រី១យួ ឆៃពៅ៣គីឡូ នំធុងចំនូន១ធង ទឹកស៊ីអ៊ីវ១យួ ត្រីខ៣យូ សារុង ក្រម៉ា សៀវភៅសរសេរ ប៉ិច មី២កេះ សៀង៤គីឡូ ទឹក សុទ្ធហាយតិច២កេះ សាប៊ូ១កញ្ចប់ បីចេង២កញ្ចប់ អំបឹល៣គីឡូ និងថវិកាចំនួន ១ ២៥០ ០០០ រៀលផងដែរ៕