(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមវេទិកាប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងគ្រប់គ្រងវិស័យធនធានទឹក ដោយវិធានការចម្រុះ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងស្ថិតក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី (AIIB)។
ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនផ្សេងទៀតចូលរួមផង៕