(ប៉ៃលិន)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីជីកអណ្តូងទឹកស្អាតជូនគ្រួសារសមរភូមិមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែន។
ការសម្រេចផ្ដល់ជូននេះ គឺឆ្លើយតបតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ដបៃលិន សម្រាប់ផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពលើការប្រើប្រាស់ទឹកស្អាតដល់ប្រជាជននៅព្រំដែនកម្ពុជា-ថៃ ពិសេសដើម្បីបង្ការការប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់៕