(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា អគ្គនាយកក្រុមហ៊ុនទាំងពីរបានថ្លែងឲ្យដឹងថា បណ្តាញទំនាក់ទំនង CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI គឺជាក្រុមហ៊ុនខ្មែរ បង្កើតដោយស្នាដៃកូនខ្មែរ និងប្រើប្រាស់ប្រព័ន្ធ Internet Local ក្នុងស្រុកខ្មែរ ដូច្នេះបើទោះបីមានបញ្ហាអ៉ិនធើណែត ពីក្រៅប្រទេសក៏ដោយ ក៏កម្មវិធីទាំងពីរ CoolApp និង Fresh AI នៅដំណើរការធម្មតា គ្មានការរំខាននោះឡើយ។
CoolApp ផលិតឡើងតាមស្តង់ដារបរទេស ប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស ក្នុងនោះ Fresh AI ក៏ដូច្នេះដែរ។
ការប្រើប្រាស់ប្រព័ន្ធ Internet ក្នុងស្រុកគឺជាការគិតគូរយុទ្ធសាស្រ្តវែងឆ្ងាយ ជៀសវាងមានការរំខាន ឬកាត់ផ្តាច់ Internet ពីក្រៅប្រទេសក៏ដោយ។
លើសពីនោះទៀតបណ្តាញព័ត៌មានឈានមុនមួយនៅកម្ពុជា Fresh News ក៏បានប្រើប្រាស់ប្រព័ន្ធ Internet ក្នុងស្រុកដែរ ដូច្នេះបើទោះបីអត់ មាន Internet ក៏អាចប្រើប្រាស់ជាមួយ CoolApp, Fresh AI និងអានព័ត៌មាន Fresh News បានដែរ ព្រោះក្រុមហ៊ុនប្រើប្រាស់ Internet ក្នុងស្រុកទាំង៣ប្រព័ន្ធ៕
Free download AppCool.
https://downloads.coolapp.com.kh
Free download Fresh AI.
https://ai.freshnews.com.kh/download