(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ថៃ មិនមែនអាមេរិក មិនមែនរុស្ស៊ី មិនចិន, ថៃ ក៏មិនមែនជាបងធំនៅអាស៊ានអីដែរ។ ថៃ គ្រាន់តែជាប្រទេសមួយចេញពីសៀម ដែលក្នុងប្រវត្តិសាស្ត្រប្រើកម្លាំងដណ្ដើមកាត់ទឹកដីប្រទេសជិតខាង បានចារជាប់ជនជាតិសាហាវ ព្រៃផ្សៃ និងបោកប្រាស់ជំនឿចិត្តជាអន្តរជាតិ នៅឆ្នាំ១៩៦២ ថៃត្រូវបានអន្តរជាតិហៅថា ជាប្រទេស «អសីលធម៌ចំពោះច្បាប់អន្តរជាតិ»។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ មកកាន់បណ្ដាញព័ត៌មាន Fresh News។
លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា៖ «ប្រទេសនៅអាស៊ានជាច្រើន បានស៊ាំនិងធ្លាប់ប្រើពាក្យ «Don't Thai to me» ជាច្រើនទស្សវត្សរ៍មកហើយ ដោយសំដៅដល់អ្នកដែលចូលចិត្តបន្លំ បោកប្រាស់ ឬកុហកគេ។ នេះមិនមែនជាការចៃដន្យនោះទេ។ វាឆ្លុះបញ្ចាំងពីរបៀបដែលថៃតែងទំនាក់ទំនងជាមួយអ្នកដទៃ។ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់កំដរថៃ ដែលអាចថៃនឹកស្មានមិនដល់...»៕