(ភ្នំពេញ)៖ លោក សុង សារិទ្ធ ប្រធានសម្ពន្ធ័សមាគមយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលកើតចេញពីទឹកចិត្តសប្បុរសជន ដើម្បីប្រគល់ជូនកងទព័ ដែលឈរជើងនៅប្រាសាទតាមាន់ធំ កងពលតូចថ្មើរជើងលេខ៤២។
ក្នុងឱកាសនោះដែរ លោក សុង សារិទ្ធ បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាល លោកបានគិតគូយ៉ាងយកចិត្តទុកដាក់រួចហើយ តែជានិច្ចកាលទឹកខ្មែរ ស្រលាញ់ខ្មែរ គឺតែងតែជួយគ្នាក្នុងគ្រាលំបាក។
លោក សុង សារិទ្ធ បានបញ្ជាក់ថា៖ «យើងខ្ញុំជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា»។
បន្ថែមពីនេះ លោកបានបញ្ជាក់បន្ដថា សម្រាប់ថវិការដែលទទួលបានពីសប្បុរសជន រួមមាន៖
១៖ សមាគមសម្ពន្ធ័យុវជនខ្មែរដើម្បីប្រជាធិបតេយ្យ
២៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា
៣៖ សហពន្ធ័សហជីពខ្មែរ
៤៖ សមាគមទ្រទ្រង់កម្មករសេដ្ឋកិច្ចក្រៅប្រពន្ធ័
៥៖ សមាគមកម្មករយុវវជនកម្ពុជា
៦៖ សមាគមស្ត្រីទ្រទ្រង់សន្តិភាព
៧៖ គេហទំពរ័រស្មីក្រុងតាខ្មៅ
៨៖ ភូមិឋានសន្យិភាព
៩៖ អ្នកអង្គម្ចាស់ នរោត្តម ផែនម៉ូនីកា
១០៖ លោក ស៊ាង ម៉េងឃាង
១១៖ លោក ភៅ សុផល និពន្ធនាយករងគេហទំព័រស្មីក្រុងតាខ្មៅ។
សូមជម្រាបថា សម្ភារៈគ្រឿងឧបភោគ-បរិភោគ ដែលត្រូវប្រគល់ជូនរួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ត្រីងៀត សាច់ក្រក, ឆៃប៉ូវ, ថ្នាំពេទ្យ និងសៀង៕