(កោះកុង)៖ ក្រុមហ៊ុនអគ្គិសនីកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានបង្វែរប្រើបណ្តាញជាតិអនុស្ថានីយ៍ឬស្សីជ្រុំ ភ្លាមៗតភ្ជាប់ទៅ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយក្រុមហ៊ុនថៃ កាត់ផ្តាច់អគ្គិសនី ដែលផ្គត់ផ្គង់ទៅកាន់ឃុំនេះ ដែលនៅជាប់ព្រំដែន។

ការបង្វែរប្រើបណ្តាញអគ្គិសនីជាតិ បានធ្វើឡើងភ្លាមៗតែម្តង ដោយមិនមានការរាំងស្ទះទេ។

កន្លងទៅ លោក កែ​វ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ពេលនេះកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់ ហើយកម្ពុជាមិនបានយកអគ្គិសនីពីប្រទេសថៃតចូលបណ្តាញជាតិនោះទេ៕