(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ត្រូវការជ្រើសរើសកម្មករកម្មការិនីចំនួន ២,៧០០នាក់ ដែលមានប្រាក់ឈ្នួលចាប់ពី ៣០០ដុល្លារ និងមានការលើកទឹកចិត្តផ្សេងទៀត ស្ថិតនៅ ភូមិនាងកុក ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បងប្អូនដែលមានចំណាប់អារម្មណ៍ អាចទាក់ទងតាមលេខទូរស័ព្ទ: ០១០ ២៣៦៦៥៥/០៩៦ ៩១៩១៩៩៨៕