(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជាតេលា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងកម្ពុជា ទោះស្ថិតក្នុងកាល:ទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗ។
សេចក្តីជូនដំណឹងដែល Fresh News ទទួលបាន ឱ្យដឹងថា «ក្រុមហ៊ុនកម្ពុជាតេលា មានកិតិ្តយសសូមជម្រាបជូនសាធារណជនទូទាំងព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបថា៖ ក្រុមហ៊ុនយើងខ្ញុំ បានកសាងអភិវឌ្ឍ និងត្រៀមខ្លួនរួចរាល់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទោះស្ថិតក្នុងកាល:ទេស: មានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ»៕