(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថាសម្រាប់បងប្អូនដែលកំពុងស្វែងរកការងារ តំបន់សេដ្ឋកិច្ចពិសេសចេជាង កំពុងត្រូវការកំលាំងពលកម្មចំនួនជាង ៥,០០០នាក់ ប្រាក់ឈ្នួលទាបបំផុត ចាប់ពី ៣០០$ មានកន្លែងស្នាក់នៅ និងរថយន្តរួមធ្វើដំណើរ ដែលមានទីតាំងស្ថិងក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង។ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ សូមទាក់ទងតាមលេខទូរស័ព្ទ: ០១០ ២៣៦ ៦៥៥/០៩៦ ៩១៩១ ៩៩៨៕