(ព្រះសីហនុ)៖ លោក ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍ពលករខ្មែរមកពីប្រទេសថៃ ដែលចង់ស្វែងរកឱកាសការងារនៅខេត្តព្រះសីហនុ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើន។

ក្នុងឱកាសជំនួបជាមួយក្រុមហ៊ុនវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ម៉ាង ស៊ីណេត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ សូមអញ្ជេីញមកធ្វើការងារនៅខេត្តព្រះសីហនុ។

លោកបានអះអាងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ហេីយមានការងារជាច្រើនកន្លែងរង់ចាំបងប្អូនទាំងអស់គ្នា រួមទាំងមានហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរគ្រប់ប្រភេទ មានផាសុកភាព និងរស់នៅប្រកបដោយសុវត្ថិភាព៕