(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារសំខាន់មួយដោយដាក់ចំណងជើងថា «ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ» ជាមួយនោះសម្តេចបានលើកឡើងថា «ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស»។
ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញនៅលើ Facebook៖
ថ្ងែនេះកាសែត The Nation របស់ថៃបានចេញផ្សាយ អំពីការបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។
ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ !
ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។
ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន។
Thai news outlet The Nation reported on 17 June 2025 that a new task force has been established today to address escalating tensions along the border, primarily stemming from daily social media posts by former Cambodian Prime Minister Hun Sen.
Why should you be afraid of my Facebook account?
I am simply speaking the truth—explaining the reality of what has happened to my country, the acts of aggression against Cambodia’s sovereignty. I feel the need to inform my fellow citizens and international friends about these truths.
Why is it necessary to create a task force to monitor my Facebook if you are truly innocent?
ខាងក្រោមជា Link របស់សារព័ត៌មាន The Nation:
https://www.nationthailand.com/news/asean/40051353