(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារតំបន់ព្រំដែនសួនស៊ុំ (អូរអន្លក់) ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ និងបងប្អូនពលករ គឺបើកដំណើរការជាធម្មតា ដោយចាប់ផ្តើមបើកពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៤:០០នាទីល្ងាច។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារាជដ្ឋាភិបាល នៅតាមបណ្តាច្រកព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
មិនអនុញ្ញាតឱ្យមានការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃឡើយ ដោយចាប់អនុវត្តពីម៉ោង៩:០០នាទីព្រឹក ថ្ងៃអង្គារ ទី
១៧ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ៕