(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារដើម្បីប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើ បាត់ដំបង២០២៥ នៅសាលាប្រជុំសាលាខេត្ត និងត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពេលឆាប់ៗខាងមុខនេះ។
ក្រោយពិភាក្សារួច លោកអភិបាលខេត្តបានសម្រេចរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ នេះ គ្រោងរៀបចំឡើងរយៈពេលមួយសប្តាហ៍ពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ និងមានប៊ូហ្វេ ទុរេនបាត់ដំបង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥។
សូមបងប្អូន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ៕