(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤១ក​រណី ឃាត់ខ្លួនជនសង្ស័យ១២២នាក់។

* ⁠ករណីជួញដូរ៨ករណី ឃាត់ខ្លួន២៦នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក១៣ករណី ឃាត់ខ្លួន២៥នាក់
* ⁠ករណីប្រេីប្រាស់២០ករណី ឃាត់ខ្លួន៧១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៦៨៤ករណី ឃាត់ខ្លួន១២១៩៥នាក់ (ស្រី១០២៣នាក់)៕