(ភ្នំពេញ)៖ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាវិនិយោគិនខ្មែរដ៏លេចធ្លោមួយរូប ក្នុងវិស័យកសិកម្មនៅកម្ពុជា បានអំពាវនាវដល់បណ្ដាលអ្នកវិនិយោគ អ្នកមានធនធាន ងាកមកវិនិយោគលើវីស័យកសិកម្មក្នុងស្រុក ដែលកំពុងមានឱកាសយ៉ាងច្រើន ជាពិសេអាចជួយរដ្ឋាភិបាល ក្នុងការបង្កើតការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។

ការអំនាវរបស់អ្នកឧកញ៉ា អនុប្រធានសមាគមឧកញ៉ាកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ទៅផ្សព្វផ្សាយពីសកក្កដានុពលកសិកម្មនៅក្នុងខេត្តកំពង់ចាមជាពិសេសស្រុកស្ទឹងត្រង់តែម្ដង។

ទន្ទឹមនឹងការអំពាវនាវបែបនេះ អ្នកឧកញ៉ា ហេង ឡុង ក៏បានប្រកាសផ្ដល់ប្រឹក្សាអស់ពីលទ្ធភាពចំពោះអ្នកវិនិយោគទាំងឡាយណា ដែលចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្ម ប៉ុន្តែត្រូវកាការផ្ដល់ប្រឹក្សា ឬយោបល់បន្ថែមជុំវិញវិស័យកសិកម្មនៅកម្ពុជា។ ពោលគឺអ្នកឧកញ៉ា ស្ម័គ្រចិត្ត និងបើកចិត្តចែករំលែកបទពិសោធន័លើពីវិស័យកសិកម្ម ដែលអ្នកឧកញ៉ាបានប្រឡូកតាំងពីឆ្នាំ២០០៧មកម្ល៉េះ។

សូមជម្រាបថា អ្នកឧកញ៉ា ហេង ឡុង ជាម្ចាស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា៖ ១. ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល (Long Sreng International Co. Ltd) ដែលបានវិនិយោគលើចម្ការកៅស៊ូលើផ្ទៃដីចំនួនជាង ៧.០០០ហិចតា និងចម្ការចេកលើផ្ទៃដីចំនួន ១.៥០០ហិចតា ហើយក៏ជាក្រុមហ៊ុនកៅស៊ូក្រែបឈានមុខគេនៅក្នុងប្រទេសកម្ពុជា, ២. ក្រុមហ៊ុន បឹងកេត ផ្លេនធីង និងអ៊ិនដាសស្ទ្រៀល (Boeung Ket Plating & Industrial Co., Ltd.) ដែលវិនិយោគលើដំណាំស្វាយស្រស់សម្រាប់បម្រើការនាំចេញ, ៣.ក្រុមហ៊ុន ឡុង ស្រេង ហ័រជាន អាហ្គ្រីខលឈ័រ ឌីវេឡុបមិន (Long Sreng Hua Jian Agriculture Development Co., Ltd.) ដែលមានជំនាញក្នុងការដាំចេក និងមានចម្ការចេកអំបូងលឿងលើផ្ទៃដីចំនួន ៧០០ហិចតាសម្រាប់បម្រើការនាំចេញ, ៤. ក្រុមហ៊ុន បឹងកេត ភែកខេជីង ហ្វេកធើរី (Boeung Ket Packaging Factory Co., Ltd.) ដែលផលិតកេសក្រដាស និងថង់ផ្លាស្ទិកគ្រប់ប្រភេទ និងទី៥. ក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គបឹងកេត។

ក្រៅពីការកិច្ចការជំនួញនិងវិនិយោគ ដែលជាផ្នែកមួយក្នុងការលើកស្ទួយវិស័យកសិកម្មក៏ដូចជាសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារដល់ប្រជាជនជាច្រើនពាន់នាក់ អ្នកឧកញ៉ាក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ផងដែរ៕