(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បានធ្វើដំណើរទៅដល់ការិយាល័យរដ្ឋាភិបាល ដើម្បីជួបជាមួយក្រុមរដ្ឋមន្ត្រីរបស់ លោកស្រី និងមេដឹកនាំយោធា ខណៈកំពុងរងសម្ពាធឱ្យចុះចេញពីតំណែង ក្រោយការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងបាតុកម្មតវ៉ា។ នេះបើតាមកាសែតថៃ The Nation៕