(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារពព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តបានប្រកាសស្វាគមន៍បងប្អូនពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ខណៈបច្ចុប្បន្ននេះ នៅក្នុងខេត្តកំពុងខ្វះកម្លាំងពលកម្មជាង ៧០០០កន្លែង។
លោកស្រីអភិបាលខេត្ត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ចំពោះនៅតំបន់សេដ្ឋកិច្ចពិសេស គឺត្រូវការចំនួន ២,៧០០កន្លែង និងតំបន់សេដ្ឋកិច្ច ជេជាំង ត្រូវការចំនួន៥០០០កន្លែងទៀត ដែលមាន១៧រោងចក្រ បានចុះក្នុងបញ្ជី CDC»។
ជាមួយគ្នានេះដែរ លោកស្រីអភិបាលខេត្តបានឱ្យដឹងថា មិនត្រឹមត្រូវខេត្តកោះកុងមួយនោះទេ ដែលកំពុងខ្វះកម្លាំងពលកម្ម ខណៈនៅទូទាំងរាជធានី ខេត្ត បច្ចុប្បន្ននេះ ក៏កំពុងខ្វះខាតនូវកម្លាំងពលកម្ម ដើម្បីបម្រើការងារជាដើម។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ សូមកុំព្រួយបារម្ភឱ្យសោះពោះឱកាសការងារ។
គួរឱ្យដឹងថា ទន្ទឹមនឹងការទទួលពលករខ្មែរ នៅព្រំដែនចាំយាម មន្រ្តីជំនាញផ្នែកការងារ ក៏បានចុះផ្សព្វផ្សាយអំពីវគ្គសិក្សាពីជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ពលករខ្មែរផងដែរ ដើម្បីផ្តល់ព័ត៌មានដល់ពួកគាត់ ករណីចាប់អារម្មណ៍ចូលរៀនសូត្រពង្រឹងសមត្ថភាពចំណេះដឹង សម្រាប់ទទួលបានឱកាសការងារស្វែងរកប្រាក់ចំណូលនៅក្នុងស្រុក ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃម្តងទៀត។
លោកស្រី មិថុនា ភូថង បានបន្តថា ទន្ទឹមនឹងការទទួលពលករខ្មែរ នៅព្រំដែនចាំយាម មន្រ្តីជំនាញផ្នែកការងារ ក៏បានចុះផ្សព្វផ្សាយអំពីវគ្គសិក្សាពីជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ពលករខ្មែរយើងផងដែរ ដើម្បីផ្តល់ព័ត៌មានដល់ពួកគាត់ ករណីចាប់អារម្មណ៍ចូលរៀនសូត្រពង្រឹងសមត្ថភាពចំណេះដឹង សម្រាប់ទទួលបានឱកាសការងារស្វែងរកប្រាក់ចំណូលនៅក្នុងស្រុក ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃម្តងទៀត។
គួរជម្រាបថា តាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅ ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន មកកម្ពុជា។ ក្នុងកំលុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នានេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មកប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ពលករខ្មែរឱ្យត្រឡប់មកវិញបើពួកគេមានបំណងត្រឡប់មកវិញ។ ពលករខ្មែរជាចំណែកមួយយ៉ាងធំ ទ្រទ្រង់ដល់ច្រវាក់ផលិតកម្ម របស់ថៃ ទាំងក្នុងវិស័យឧស្សាហកម្ម សំណង់ កសិកម្ម និងសេវាកម្មផ្សេងៗ។ ការចាកចេញរបស់ពលករខ្មែរនឹងធ្វើឱ្យការផលិតរបស់ថៃជួបបញ្ហា។
កាលពីប៉ុន្មានឆ្នាំមុនរដ្ឋាភិបាលថៃ ធ្លាប់បានអនុវត្តន៍វិធានបណ្តេញពលករខ្មែរ ចេញពីប្រទេសខ្លួនផងដែរ តែក្រោយឃើញពីបញ្ហាក៏បានសម្របសម្រួលឱ្យ ពលករ ខ្មែរបានធ្វើការក្នុងប្រទេសខ្លួនវិញ។
គួរឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាជាថ្មីម្តងទៀតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងពីការត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរយើងត្រឡប់មកមាតុភូមិជាទីស្រឡាញ់វិញទាំងឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕