(ព្រះសីហនុ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលធ្លាប់មានសកម្មភាពយ៉ាងសកម្ម ក្នុងករណីឆក់ដល់ទៅ ៨លើក ជាពិសេសចំណោមជន​រងគ្រោះសុទ្ធសឹង​ជាជនជាតិចិន នៅមូលដ្ឋានក្នុងក្រុងព្រះសីហនុ។

ការចុះធ្វើប្រតិបត្តិការនេះដោយទទួលបានបទបញ្ជាផ្ទាល់ និងម៉ឺងមាត់ពីសំណាក់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំង​សមត្ថកិច្ចជំនាញ​​បើកការស្រាវជ្រាវជាបន្តបន្ទាប់​លើករណីឆក់ប្លន់នានាក្នុងខេត្ត និងដើម្បីធានារក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ជាក់ស្តែងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញមុខចោឆក់យ៉ាងសក្មម ដែលធ្លាប់មានសកម្មភាពច្រើនលើកច្រើនសារក្នុងខេត្ត ក្រោមសើបអង្កេតតាមដានមុខសញ្ញា ដោយកម្លាំងនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាលរហូតឃាត់ខ្លួនបាន ២នាក់យកមកសួរនាំ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យមានឈ្មោះ ទី១. ឈ្មោះ ខេង ធឿន ភេទប្រុស កើតឆ្នាំ ១៩៩០ ជនជាតិខ្មែរ និងទី២. ឈ្មោះ ហ៊ុន ស្រី ភេទស្រី កើតឆ្នាំ ១៩៩៤ ជនជាតិខ្មែរ។ ជនសង្ស័យទាំង២រូប មានអត្តសញ្ញាណប្រើប្រាស់ម៉ូតូ Honda Dream ពណ៌ខ្មៅ ធ្វើសកម្មឆក់កាបូប ទូរស័ព្ទ និងទ្រព្យសម្បត្តិផ្សេងៗ ពីជនជាតិចិននៅទីតាំងផ្សេងៗ ដូចជា ម្តុំណានហៃ ឆ្នេរឯករាជ្យ តោពីរ កាស៊ីណូប៉ឡាយ និងអូរឈើទាល។

ចំណែកវត្ថុតាងបានចាប់បានរួចមាន៖ ម៉ូតូ Honda Dream ២គ្រឿង (មួយគ្រឿងមានស្លាកលេខ 1H-2545), ទូរស័ព្ទចំនួន ៣គ្រឿង (ម៉ាក REDMI, VIVO), ស្លាកលេខម៉ូតូ ៣ អត្តសញ្ញាណប័ណ្ណ១, កាតគ្រីម៉ូតូ១, កាបូបលុយ២, កាតាប២ និងកាបូបស្ពាយ៨។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ បានកំពុងត្រូវការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំនុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕