(អ៊ីរ៉ង់)៖ ផ្អែកលើស្ថានការណ៍កំពុងវិវត្តន៍នៃជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាង អ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រកបដោយភាពតានតឹង និងគ្រោះថ្នាក់ខ្លាំងពិបាកប៉ាន់ស្មាននោះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ សូមបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តន៍ឱ្យបានហ្នឹងម៉ាត់តាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីជៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ។
ក្នុងករណីចាំបាច់ត្រូវការជំនួយផ្សេងៗ សូមទំនាក់ទំនងជាមួយមន្ត្រីស្ថានទូតកម្ពុជា នៅទីក្រុងញូវដែលី។
ស្ថានទូតនឹងជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុងប្រទេសអ៊ីរ៉ង់ អំពីការចាត់វិធានការសមស្របណាមួយ តាមកាលៈទេសៈចាំបាច់នៃសភាពការណ៍វិវត្តន៍ជាក់ស្តែង៕