(កំពត)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារសុក្រិតកម្មបរិស្ថានកិច្ច ភាពស្អាត ដោយមានការចូលរួម សហការពីមន្ទីរបរិស្ថាន មន្ទីឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ខេត្តកំពត និងលោកមេឃុំកូនសត្វ បានរកឃើញ និងអនុវត្តច្បាប់លើករណីមានការបំពុលទឹកអូរធំ បណ្តាលឱ្យមានត្រីងាប់ ដែលបង្កពីសំណល់រាវរបស់កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន មានទីតាំងស្ថិននៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយចុះពិនិត្យដល់ទីតាំងជាលទ្ធផលនៃការត្រួតពិនិត្យឃើញាថា៖ ការពិនិត្យខាងក្រៅទីតាំងកសិដ្ឋាន៖ ត្រង់ព្រំប្រទល់កសិដ្ឋានចិញ្ចឹមជ្រូក និងដីឯកជន ឃើញមានទឹកមានសភាពពណ៌ខៀវក្រម៉ៅ មានក្លិនស្អុយតិចៗ ចំណុចទំនប់បង្ហៀរក្នុងដីឯកជន ឃើញមានត្រីងាប់ ទឹកមានពណ៌ក្រម៉ៅ មានក្លិនស្អុយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានផ្តល់ព័តមានថាកន្លងមកទឹកដៃអូធំនេះបានប៉ះពាល់ពីការបង្ហូសំណល់រាវពីកសិដ្ឋានចិញ្ចឹម រូកក្បែនេះធ្វើឲ្យទឹកឡើងពណ៌ខ្មៅ និងមានខ្លិនស្អុយស្អុយ ខ្លាំងនៅពេលភ្លៀង និងពេលខ្លះមានត្រីងាប់ផងដែរ។

ជាមួយគ្នានេះការពិនិត្យក្នុងទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកតំណាងម្ចាស់កសិដ្ឋាននេះ បានឱ្យដឹងថាមិនមានដាក់ជ្រូកចិញ្ចឹមទេ ដោយបានផ្អាកចិញ្ចឹមរយះពេលពីរខែមកហើយ។

ក្រុមការងារពិនិត្យឃើញថាកសិដ្ឋានមានអាងស្តុកសំណល់រាវ ដែលរៀបចំមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយកសិដ្ឋានបានបូមសំណល់រាវយកទៅដាក់តាមរងចំការដូងក្នុងកសិដ្ឋានដែលជាហេតុធ្វើឱ្យសំណល់រាវទាំងនោះហូរចូលទៅក្នុងដៃអូរធំ ដែលបង្កការមានការបំពុលបរិស្ថាន ធ្វើឱ្យមានត្រីងាប់ និងមានក្លិនស្អុយ។

ក្រុមការងារដាក់ចេញនូវវិធានការចំពោះមុខ ដល់កសិដ្ឋានដូចខាងក្រោម៖

១- កសិដ្ឋានត្រូវបញ្ឈប់ជាជាបន្ទាន់ការបង្ហូរសំណល់រាវទៅក្រៅកសិដ្ឋាន កុំឱ្យមានការហូរចូលក្នុងអូរធំ ដែលជាអូរសាធារណៈ
២- ត្រូវទទួលរងពិន័យ ចំពោះការប្រព្រឹត្តល្មើសច្បាប់បង្កឲ្យមានការបំពុលបរិស្ថាន
៣- កសិដ្ឋានត្រូវផ្តល់សំណងផលប៉ះពាល់ចំពោះការខូចខាតបរិស្ថាន និងស្តាសម្អាតឡើងឡើវិញ
៤- កសិដ្ឋានត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
៥- កសិដ្ឋានត្រូវរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ដាក់ជូនមន្ទីរបរិស្ថានពិនិត្យនិងវាយតម្លៃ
៦- កសិដ្ឋានត្រូវជូនដំណឹងដល់មន្ទីរករណីមានការផ្លាស់ប្តូរទីតាំង ឬផ្អាកសកម្មភាពចិញ្ចឹមជ្រូក។

ក្រុមការងារនិបន្តនីតិវិធីច្បាប់ចំពោះករណីនេះស្រមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ៕