(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែមិថុនាកន្លងទៅ អ៊ីស្រាអែល បានវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកលើអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់បានឆ្លើយតបវិញដោយការបាញ់មីស៊ីល និងដ្រូន។ ការណ៍នេះ មិនត្រឹមតែធ្វើឱ្យឡើងកម្ដៅយ៉ាងណាខ្លាំងរវាងប្រទេសទាំង២ នោះទេ ប៉ុន្តែនៅពេលថ្មីៗនេះសម្ព័ន្ធមិត្តនៃប្រទេសទាំង២ បានចេញមុខមកការពារសម្ព័ន្ធមិត្តរបស់ខ្លួនរៀងៗខ្លួន រួមមានសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។

ខណៈដែលជាងមួយសប្ដាហ៍មកនេះសភាពការណ៍នៅតែក្ដៅគគុក មិនថមថយ ហើយថែមទាំងមានការព្រមានពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ, ថាលោកកំពុងពិចារណាថាតើត្រូវចូលរួមក្នុងការវាយប្រហាររបស់អ៊ីស្រាអែលឬអត់ ដោយលោកបាននិយាយថា «លោកអាចនឹងធ្វើវា លោកអាចនឹងមិនធ្វើវា»។

ដូច្នេះថាតើ ប្រសិនសង្រ្គាមនេះមានការចូលរួមដោយផ្ទាល់ពីសហរដ្ឋអាមេរិក តើសង្គ្រាមរវាងអ៊ីរ៉ង់-អ៊ីស្រាអែល អាចរីករាលដាលទៅជាសង្គ្រាមលោកដែរឬទេ?

ដើម្បីឆ្លើយតបនឹងប្រធានបទនេះ យើងមានវាគ្មិនកិត្តិយស២រូប ចូលរួមឆ្លើយតបប្រធានបទនេះគឺ៖

- លោកបណ្ឌិត ការ ម៉ាធុល៖ អានុប្រធានវិទ្យាស្ថានទំនាកទំនងអន្តរជាតិនៃរាជបណ្ឌិត្យភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ
- លោកបណ្ឌិត ស៊ឺន សំ ៖ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕