(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំរៀបចំខួបលើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមវត្តមានលោក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីលោកស្នងការ មេបញ្ជាការគ្រប់កងឯកភាព លោកប្រធានមន្ទីរអង្គភាព លោកអភិបាលក្រុង ស្រុក ស្នងការរង អធិការនគរបាលក្រុង ស្រុក រួមទាំងមានអតីតយុជន និងនិវ៎ត្តន៌ជនចំនួន ២០០នាក់ផងដែរ។
រៀបចំខួបលើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០២៥នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់អតីតយុជន និងនិវ៎ត្តន៌ជន ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៥ម៉ឺនរៀលផងដែរ៕