(ប៉េកាំង)៖ នៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា ក្រុមអ្នកសារព័ត៌មាននៃប្រទេសកម្ពុជា បានចាកចេញរាជធានីភ្នំពេញដើម្បីឆ្ពោះទៅដល់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចទៅកាន់តំបន់ស្វយ័ត Xizangប្រទេសចិន។ ក្រៅពីអ្នកសារព័ត៌មានកម្ពុជា ក៏អ្នកសារព័ត៌មាន មកពីម៉ុងហ្គោលលី ឥណ្ឌា នេប៉ាល់ បង់ក្លាសដែស ដែលត្រូវធ្វើដំណើររួមគ្នាទៅកាន់តំបន់ Xizang នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៥។
ដំណើរទស្សនកិច្ចនេះ រួមមានការចុះទៅឈ្វេងយល់អំពីទីតាំងប្រវត្តិសាស្រ្ត កន្លែងសក្ការៈបូជានានា និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល នៃតំបន់ Xizang។ Xizang ត្រូវបានគេស្គាល់ថា ជាទីប្រវត្តិសាស្រ្ត អាយុកាលរាប់ទសវត្សរ៍ នៃ Potala Palace ដែលជារាជវាំងរបស់សម្តេចសង្ឃ Dalai Lama។ Potala Palace សាងសង់ឡើងដោយរចនាប័ទ្មដែល រួម បញ្ចូល គ្នានូវខ្លឹមសារនៃសំណង់ប្រពៃណី Zang ជាមួយនឹងវប្បធម៌ព្រះពុទ្ធសាសនា ស្ថិតនៅក្នុងទីក្រុងឡាសា (Lhasa) ដែលជាទីក្រុងធំនៃតំបន់ Xizang។
ទស្សនកិច្ចនេះ រៀបចំឡើង China Media Group (CMG) នៅក្នុង«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ។ បន្ទាប់ពីឆ្នាំនៃការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជន និងវប្បធម៌ឆ្នាំ២០២៤ កម្ពុជា-ចិន បន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួន ឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ឆ្លងកាត់ប្រវត្តិសាស្ត្រ ដ៏យូរលង់ណាស់មកហើយ ទំនាក់ទំនងកម្ពុជា-ចិន តែងស្ថិតក្នុងក្រសែភ្នែករបស់ពិភពលោក ហើយត្រូវបានកត់សម្គាល់ថា មានភាពរីកចម្រើនទ្វេដងលើ គ្រប់វិស័យទាំងអស់៕