(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ក​រណី ឃាត់ខ្លួនជនសង្ស័យ១៨នាក់។

* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៨នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក៥ករណី ឃាត់ខ្លួន៥នាក់
* ⁠ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៧៧៧ករណី ឃាត់ខ្លួន១២៤០៩នាក់ (ស្រី១០៤០នាក់)៕