(បាងកក/ភ្នំពេញ)៖ ច្រកព្រំដែនទាំងអស់ដែលតភ្ជាប់រវាងប្រទេសថៃ និងកម្ពុជា ត្រូវបានបញ្ជាឲ្យបិទ ដោយមានការលើកលែងសម្រាប់តែសិស្សានុសិស្ស និងអ្នកជំងឺដែលត្រូវការការព្យាបាលបន្ទាន់ប៉ុណ្ណោះ។
នេះបើយោងតាមសេចក្ដីរាយការណ៍បន្ទាន់ ដែលត្រូវបានចុះផ្សាយលើទំព័ររបស់សារព័ត៌មាន The Nation នៅមុននេះបន្តិច។
ទោះជាយ៉ាងណា សារព័ត៌មាននេះមិនបានបញ្ជាក់លម្អិតបន្ថែមអ្វីទៀតទេ។