(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរនូវភាពអង់អាចក្លាហានរបស់កងទ័ព ជាមួយការធានាផ្គត់ផ្គង់ឱ្យខ្វះខាតលើតម្រូវការរបស់ទ័ព។

កងទ័ពដែលឈរជើងនៅសមរភូមិមុខ បានបង្ហាញទឹកចិត្តដ៏មុះមុត និងអង់អាចក្លាហានបំផុតក្នុងកិច្ចការពារទឹកដី មិនឱ្យសត្រូវឆ្លៀនពានដាច់ខាត៕