(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១០រូប មកបម្រើការពេញម៉ោង ដើម្បីផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការបញ្ជាក់លើការស្នើសុំទូទាត់ចំណាយសេវាសុខាភិបាល នៃមូលនិធិសមធម៌សុខាភិបាល និងសេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខ សង្គមផ្នែកហានិភ័យការងារ ជាពិសេសដើម្បីឆ្លើយតបនឹងដំណើរការបញ្ជាក់ចំណាយតាមប្រព័ន្ធឌីជីថល
តម្រូវការមន្រ្តីជាប់កិច្ចសន្យា ចំនួន១០រូប នឹងបំពេញក្នុងមុខតំណែងជាមន្ត្រីបញ្ជាក់ចំណាយ ដែលមានជំនាញ និងលក្ខណៈសម្បត្តិដូចខាងក្រោម៖
* កាតព្វកិច្ច និងការទទួលខុសត្រូវ
• ពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់ចំណាយលើសំណើសុំទូទាត់របស់ភាគីផ្តល់សេវា
• ផ្តល់មូលហេតុជាក់លាក់រាល់ករណីដែលបានពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់ចំណាយ
• ពិនិត្យ វិភាគ និងផលិតរបាយការណ៍បញ្ជាក់ចំណាយប្រចាំខែ
• ទំនាក់ទំនង និងប្រមូលព័ត៌មានពីអ្នកប្រើប្រាស់សេវា ឬភាគីផ្តល់សេវា ក្នុងករណីចាំបាច់
• ផ្តល់ប្រឹក្សាយោបល់បច្ចេកទេសជូនថ្នាក់ដឹកនាំ
* គុណវុឌ្ឍ និងជំនាញបច្ចេកទេស
• មានសញ្ញាបត្រវេជ្ជបណ្ឌិតឯកទេស និង/ឬ វេជ្ជបណ្ឌិត
• សម្រាប់វេជ្ជបណ្ឌិតឯកទេស ត្រូវមានបទពិសោធន៍ការងារពិនិត្យព្យាបាលជំងឺ យ៉ាងតិច ១ឆ្នាំ
• មានបច្ចេកទេសលើការស្រាវជ្រាវ, ការសម្ភាសន៍អ្នកជំងឺ, ការផ្ទៀងផ្ទាត់ឯកសារ និងការសរសេរ របាយការណ៍
ការជ្រើសរើសនេះត្រូវបានបើកចំហដល់សាធារណជនទាំងអស់ ដែលមានគុណវុឌ្ឍ និងជំនាញបច្ចេកទេស ស្របតាមតួនាទី និងលក្ខខណ្ឌតម្រូវខាងលើ។ បេក្ខជនដែលនឹងត្រូវបានជ្រើសរើស នឹងទទួលប្រាក់ ទៅតាមតួនាទី និងគុណវុឌ្ឍ៕