(តាកែវ)៖ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការចូលរួមដំណើរដោយលោក ចន ផល្លីន អភិបាលរងស្រុកបន្ទាយអំពិល នៅព្រឹកថ្ងៃពុធ ទី២៥ ខែ មិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយឧបត្ថម្ភជូនដល់កងទ័ពដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វាថ្មដូន ដែលស្ថិតនៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនោះ លោក អ៊ុក សំនៀង បានកោតសសើរទឹកចឹត្ត និងវីរៈភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ពដែលកំពុងតែឈជើងនៅសមរភូមិមុខទាំងអស់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីមិនឱ្យសត្រូវ ចូលមកឈ្លានពាន និងការពារឱ្យបានដាច់ខាតដោយមិនឱ្យបាត់បង់ទឹកដីសូម្បីមួយមីលីម៉ែត្រ។

សូមបញ្ជាក់ថា អំណោយដែលនាំទៅប្រគល់ជូនអូកងទ័ពរួមមាន៖ អង្ករ ចំនួន ២តោន មីចំនួន២០កេស ទឹកសុទ្ធ ២០កេស ទឹកស៊ីអ៉ីវ ១០យួរ ត្រីខកំប៉ុង ២០០កំប៉ុង និងថវិកាទ្រទ្រង់កងទ័ពជួរមុខចំនួន ២.៣២០.០០០រៀល ផងដែរ៕