(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការរៀបចំទីតាំងត្រៀមសម្រាប់ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» (Battambang Fruits Event 2025) ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។

នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានប៊ូហ្វេទុរេនបាត់ដំបង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២៥ផងដែរ សូមបងប្អូនភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញចូលរួមព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ៕