(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
ខាងក្រោមប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥៖
* សម្ដេចតេជោ ហ៊ុន សែន ផ្ដើមថ្លែងទៅកាន់ប្រជាពលរដ្ឋនៅតំបន់ភៀសសិកថា ប៉ុន្មានថ្ងៃមុននាយករដ្ឋមន្ដ្រីទៅជួបពលរដ្ឋ ថ្ងៃនេះឪពុកនាយករដ្ឋមន្ដ្រីទៅជួបពលរដ្ឋម្ដង
* សម្ដេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រ និងហ្លូងម៉ែ ជូនប្រជាពលរដ្ឋនៅតំបន់ភៀសសិកទាំងអស់។ ព្រះអង្គទាំងទ្វេរតែងខ្វាយខ្វល់អំពីសុខទុក្ខពលរដ្ឋ និងកងទ័ពគ្រប់ពេលវេលា។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានសម្ដេចនៅតំបន់ភៀសសឹក បាននឹកឃើញនូវអ្វីដែលហៅថាសន្ដិភាព និងអ្វីទៅដែលហៅថាសង្គ្រាម។ សម្ដេចសម្ដែងនូវការអណោចអធម៌ ចំពោះអតីតកាលរបស់កម្ពុជា ដែលពេលនេះវិលត្រឡប់មកវិញ ដោយសារការឈ្លានពានរបស់ប្រទេសជិតខាង
* សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រាប់អន្ដរជាតិថា «តើកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា»? តើថៃបានជម្លៀសពលរដ្ឋខ្លួនចេញពីព្រំដែនដោយសារកម្ពុជាឈ្លានពានទេ?
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសរងគ្រោះដោយសារការឈ្លានរបស់កងទ័ពថៃ ដែលជារឿងអកុសកល និងសូមឲ្យបរទេសទាំងឡាយដែលប្រកាន់សច្ចធម៌ ស្រលាញ់សន្ដិភាព មើលឃើញឲ្យច្បាស់អំពីការឈ្លានពានរបស់ថៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ប្រាថ្នាជាមិត្ត ប៉ុន្ដែថៃចិញ្ចឹមចិត្តឈ្លានពានកម្ពុជា តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជិត១០ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ និងឆ្នាំ២០២៥នេះ ពុំមានរឿងអ្វីកើតឡើងជាមួយថៃឡើយ ដោយសម្ដេចធ្វើការបានយ៉ាងល្អជាមួយអតីតនាយករដ្ឋមន្ដ្រីថៃ។ ក្រោយមកនាយករដ្ឋមន្ដ្រីថៃ ដែលបានឡើងកាន់តំណែងប៉ុន្មានខែមុននេះ ក៏មានបញ្ហាកើតឡើង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៧ ខែមិថុនាស្អែកនេះ នឹងថ្លែងសារទៅកាន់ពលរដ្ឋខ្មែរ និងថៃ អំពីបញ្ហាព្រំដែន និងទំនាក់ទំនងគ្រួសាររវាងសម្ដេច ជាមួយគ្រួសារនាយករដ្ឋមន្ដ្រីថៃផែថងថាន។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងព្រមានទម្លាយសារសំខាន់ៗពាក់ព័ន្ធក្រុមគ្រួសារថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯង
* សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយនូវអ្វីដែលបានកើតឡើង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មុនដាក់ចេញយុទ្ធសាស្ដ្រត្រីកោណ បានប្ដេជ្ញាប្រែក្លាយតំបន់អតីតសមរភូមិទៅតំបន់អភិវឌ្ឍន៍ ទើបរាជរដ្ឋាភិបាលសម្រេចក៏សាងភូមិឋានរបស់ពលរដ្ឋនៅពេលនេះ។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មុនដាក់ចេញយុទ្ធសាស្ដ្រត្រីកោណ បានប្ដេជ្ញា ប្រែក្លាយតំបន់អតីតសមរភូមិទៅតំបន់អភិវឌ្ឍន៍ ទើបរាជរដ្ឋាភិបាលសម្រេចក៏សាងភូមិឋានរបស់ពលរដ្ឋនៅពេលនេះ និងគោលដៅទី២ ប្រែក្លាយខ្សែព្រំដែនទាំងអស់ ទៅជាមិត្តភាព សន្ដិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជិត៣០ឆ្នាំហើយ ដែលសម្រេចបាននូវលទ្ធផលទាំងពីរខាងលើនេះ
* សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញចំពោះអ្នកក្រឡៃព័ត៌មានថា សម្ដេចតែងតាំងខ្លួនឯងជាអគ្គមេបញ្ជាការកងទ័ព ដើម្បីត្រៀមវាយថៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលមានសិទ្ធិបញ្ជាកងទ័ព គឺនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ។ តែសម្ដេចជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ ដែលជាមេដឹកនាំរបស់ប្រទេស
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានលះបង់តំណែងជានាយករដ្ឋមន្ដ្រី ដូច្នេះមិនចាំបាច់ទៅកាន់អគ្គមេបញ្ជាការកងទ័ពដោយខ្លួនឯងនោះទេ
* សម្ដេចតេជោ ហ៊ុន សែន ទទួលយកតំណែងជា អគ្គភ័ស្ដុភារជាន់ខ្ពស់ ដោយការពេញចិត្ត ដើម្បីផ្គង់ផ្គត់កងទ័ពវាយកម្ទេចចោរសៀមឈ្លានពាន
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនត្រឹមតែជាមេទ័ពទេ តែជាអ្នកបង្កើតទ័ពដើម្បីវាយកម្ទេចប៉ុលពត
* សម្ដេចតេជោ ហ៊ុន សែន ជូនសារទៅថៃ កុំភ្លេចប្រវត្តិសាស្ដ្រ កុំបំផ្លៃប្រវត្តិសាស្ដ្រ អ្នកត្រូវគោរពកិច្ចព្រមព្រៀង បើមិនគោរពទេស្មើចោរ
* សម្ដេចតេជោ ហ៊ុន សែន សោកសង្រែកនៅពេលឃើញស្ដ្រីមានផ្ទៃពោះ ជនពិការ ត្រូវរត់ភៀសខ្លួនដោយសារថៃឈ្លានពានកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះនយោបាយនៅបាងកក ត្រូវផ្ទេរមកជាជម្លោះនៅព្រំដែនជាមួយកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី១៥ ខែមិថុនានាយករដ្ឋមន្ដ្រីថៃ ផ្ដាំតាមគេមកប្រាប់សម្ដេចថា នឹងប្ដូររដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យបក្សភឿកថៃ
* សម្ដេចតេជោ ហ៊ុន សែន ព្រមានទម្លាយសារសំខាន់ៗ ពាក់ព័ន្ធនាយករដ្ឋមន្ដ្រីថៃ រាប់តាំងការប្រមាថព្រះមហាក្សត្រខ្លួនឯង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនជំពាក់គុណថៃបន្ដិចណាទេ ប៉ុន្ដែថៃទេអ្នកដែលជំពាក់គុណតម្លៃវិញ
* សម្ដេចតេជោ ហ៊ុន សែន អាចនឹងប្រើពេល៤ ទៅ៥ម៉ោង ដើម្បីទម្លាយសារសំខាន់ៗពាក់ព័ន្ធនាយករដ្ឋមន្ដ្រីថៃ និងក្រុមគ្រួសាររាប់ទាំងឪពុក
* សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅលោក ថាក់ស៉ីន ប្រដៅកូនខ្លួនដែលជានាយករដ្ឋមន្ដ្រីថៃ កុំប្រមាថអ្នកដទៃ
* សម្ដេចតេជោ ហ៊ុន សែន កំពុងរង់ចាំមើលបេក្ខភាពនាយករដ្ឋមន្ដ្រីថ្មីរបស់ថៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា លុះត្រាតែមាននាយករដ្ឋមន្ដ្រីថៃថ្មី ទើបមានឆន្ទៈដោះស្រាយបញ្ហាជាមួយកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ធ្វើការជាមួយក្រុមតួអង្គទាំងអស់របស់ថៃ ដោយមិនរើសអើង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណព្រះចៅអធិការវត្តពោធិ៥០០០ដើម ដែលផ្ដល់ទីតាំងស្នាក់នៅជូនជនភៀសសឹក
* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋនៅតាមភូមិឋាន ត្រូវចាត់ចែងរៀបចំលេណដ្ឋាន ព្រោះពួកថៃអាចនឹងវាយប្រហារកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ត្រូវជួយរៀបចំលេណដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនត្រូវការឈ្លានពានអ្នកណាទេ។ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ទៅហើយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាមួយផ្នែកនៅព្រំដែនកម្ពុជា-ថៃ ត្រូវដេកក្នុងលេណដ្ឋានវិញ ដោយសារតែថៃឈ្លានពានកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋនៅតំបន់ភៀសសឹក រក្សាអនាម័យ និងការពារខ្លួន ពិសេសស្ដ្រីមានផ្ទៃពោះ ព្រោះពេលនេះម្នាក់តែជីវិតពីរ
* សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំឲ្យកាន់ច្បាស់លាស់។ ក្រសួងសុខាភិបាល កាកបាទក្រហម និងផ្នែកពាក់ព័ន្ធត្រូវរួមគ្នាទទួលខុសត្រូវចំពោះជនរួមជាតិខ្មែរ និងសោកស្ដាយចំពោះបញ្ហាដែលបានកើតឡើង ដោយសារថៃឈ្លានពាន
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាន់នាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចារ គឺកម្ពុជា-ថៃ បានឈានទៅភ្ជាប់ទំនាក់ទំនងខ្ពស់បំផុត
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះថៃ ជម្លោះជាមួយប្រទេសផ្សេងទាំងអស់នៅជុំវិញប្រទេស, ព្រំដែនកម្ពុជាបិទក្រោយគេ ដោយថៃជាអ្នកបិទជាឯកតោភាគី
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការរបស់ថៃនៅពេលនេះ គឺត្រូវការមេដឹកនាំថ្មី។ កម្ពុជាមិនព្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃឡើយ
* សម្ដេចតេជោ ហ៊ុន សែន បានទាយទុកមុនថា ក្នុងរយៈពេល៣ខែ ថៃនឹងមាននាយករដ្ឋមន្ដ្រីថ្មី, តុលាការធម្មនុញ្ញាថៃ មិនត្រូវការមេដឹកនាំសព្វថ្ងៃនេះឡើយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច គឺមានសិទ្ធិពិគ្រោះយោបល់ជាមួយនាយករដ្ឋមន្ដ្រី ក្នុងការតែងតាំង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពាក់ផ្កាយ៥ ១៨ឆ្នាំរួចមកហើយ ជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។ សម្ដេចមិនមែនជាទាហានធម្មតាទេ ចូលសមរភូមិ១០៥លើក រងរបួស៥ដង
* សម្ដេចតេជោ ហ៊ុន សែន បង្ហាញការឈឺចាប់ ដោយសារស្ថានភាពដដែលកើតឡើង លើបញ្ហាព្រំដែន
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនត្រូវការសង្គ្រាម តែបើចាំបាច់ គឹនឹងវាយបក
* សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេហៅថា «សម្រែករាជសីហ៍ សម្ដីសារិកា»
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់អំពីបញ្ហាសុខភាព ពិសេសបញ្ហាបេះដូង គឺនៅល្អទាំងអស់
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានតម្រូវការឲ្យសម្ដេចបញ្ជាទ័ព ឬចូលប្រយុទ្ធ គឺសម្ដេចកំដរបានគ្រប់ពេល
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋជឿទុកចិត្ត ឬមានសមត្ថភាពគ្រប់គ្រាន់ សម្ដេចអាចមានឱកាសក្លាយជាជីតានាយករដ្ឋមន្ដ្រី
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចធ្លាប់ត្រូវគេលួចបាញ់ប្រហារប៉ុន្មានដង តែមិនប៉ះពាល់អាយុជីវិតឡើយ ដូច្នេះកុំបញ្ឈប់ការប្រមាថដល់អាយុជីវិតរបស់សម្ដេច សម្ដេចមិនងាយស្លាប់ទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានពលរដ្ឋកម្ពុជាជាង១៧លាននាក់ នៅពីក្រោយជនភៀសសិកនៅខេត្តព្រះវិហារ
* សម្ដេចតេជោ ហ៊ុន សែន លើកយោបល់ឲ្យរដ្ឋាភិបាលទម្លាក់ថវិកាបន្ថែមសម្រាប់ឧបត្ថម្ភនៅតំបន់ជនភៀសសឹក៕