(កំពង់ស្ពឺ)៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងឧដុង្គម៉ែជ័យ បានចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង ដល់សិស្សានុសិស្សចំនួន ១៩៨០នាក់ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ពិធីនេះបានធ្វើឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន ១២ នាក់ លោកគ្រូ អ្នកគ្រូចំនួន ៦៣ នាក់ និងមានសិស្សានុសិស្សចំនួន១៩៨០នាក់ផងដែរ៕